(ភ្នំពេញ)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានទទួលអំណោយមនុស្សធម៌ នូវទឹកពិសាធម្មជាតិ ប្រូវីដា ចំនួន ១០,០០០កេស ពីលោកឧកញ៉ា អុឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings Co., Ltd) និងលោកស្រី សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19។
តំណាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកស្រី ជាសប្បុរសជន ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ដោយទឹកចិត្តជ្រះថ្លា នៅក្នុងកម្មវិធីប្រយុទ្ធប្រឆាំង ការរីករាលដាលនៃជំងឺ COVID-19 ។
ប្រូវីដា ជាទឹកពិសាធម្មជាតិទី១នៅកម្ពុជា មានប្រភពចេញពីព្រៃត្រូពិចធម្មជាតិនាជួរភ្នំ ខេត្តកំពត។ សម្បូរទៅដោយសារធាតុ រ៉ែច្រើនប្រភេទដូចជា៖ សូដ្យូម ប៉ូតាស្យូម ម៉ាញ៉េស្យូម កាល់ស្យូម សម្រាប់ សុខភាពអ្នក និងក្រុមគ្រួសារ៕