(ភ្នំពេញ)៖ សាលាខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានទទួលអំណោយពីសប្បុរសជន ដែលបានឧបត្ថម្ភជាថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួន ដើម្បីរួមចំណែកក្នុងការ បង្ការប្រឆាំងទប់ស្កាត់ ជាមួយរដ្ឋាភិបាល នៃការរីករាលដាលពីវីរុសកូវីដ-១៩។
សប្បុរសជន ដែលបានឧបត្ថម្ភរួមមាន៖
*ទី១៖ លោក ឡុង ទិត្យ និងភរិយា ឧបត្ថម្ភអង្ករចំនួន៥០០គីឡូក្រាម អាកុល៣០លីត្រ
*ទី២៖ លោក ស៊ី លាង និងភរិយា ឧបត្ថម្ភអង្ករ៥០០គីឡូក្រាម មី៥០កេះ
*ទី៣៖ លោក សុខ សុគន្ធា និងភរិយា ឧបត្ថម្ភមី១០០កេះ
*ទី៤៖ លោក ផាត វុទ្ធី និងភរិយា ឧបត្ថម្ភថវិកា៥០ម៉ឺនរៀល
*ទី៥៖ លោក ជា វ៉ាន់រ៉ា និងភរិយា ឧបត្ថម្ភថវិកា៤០ម៉ឺនរៀល
*ទី៦៖ សមាគមន៍គ្រូពេទ្យ ដើម្បីប្រជាជនខ្មែរឧបត្ថម្ភប្រាយបាញ់ចំនួន៤០០ដប។
ជាមួយគ្នានេះដែរ លោក ហែម ដារិទ្ធិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជនទាំងអស់ ដែលបានចំណាយនៅថវិកា អាកុល គ្រឿងឧបភោគ បរិភោគ និងរបស់របរប្រើប្រាស់ផ្សេងមួយចំនួនទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ប្រយុទ្ធប្រឆាំងទប់ស្កាត់បង្ការ ពីការរីករាលដាល ពីជំងឺកូវីដ-១៩៕