(ភ្នំពេញ)៖ ដូចអ្វីដែលបានគ្រោងទុក ពិព័រណ៍ពាណិជ្ជកម្ម និងការប្រគំដ៏អស្ចារ្យ នៅពហុកីឡដ្ឋានជាតិអូឡាំពិក មានការចូលរួមយ៉ាងច្រើនកុះករ ពីបណ្តាលបងប្អូនប្រជាពលរដ្ឋ និងយុវជន យុវនារី ដើម្បីកម្សាន្តសប្បាយ ដើរទិញទំនិញ ផលិតផល និងទស្សនាការប្រគំតន្ត្រី ក្នុងថ្ងៃឈប់សម្រាក់ ទី៧ ខែមករា ឆ្នាំ២០១៦នេះ។
ក្រៅតែពីការប្រគំតន្ត្រី និងតាំងពិព័រណ៍ពាណិជ្ជកម្មហើយនោះ ក្រុមនិស្សិតរបស់វិទ្យាស្ថាននានា ចំណុះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាំងបង្ហាញនូវស្នាដៃស្ថាបត្យកម្ម អគ្គិសនី និងស្នាដៃជាច្រើនទៀត។
សូមជម្រាបថា ការប្រគំតន្ត្រីដ៏អស្ចារ្យមិនធ្លាប់មាន ជាមួយនឹងតារាចម្រៀង និងសម្តែងល្បីៗប្រចាំប្រទេសកម្ពុជា ព្រមទាំងការតាំងពិព័រណ័ពាណិជ្ជកម្ម ត្រូវប្រារព្ធឡើងនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦នេះ នាពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីទទួលបានភាពសប្បាយ រីករាយរយៈពេលពេញមួយថ្ងៃ ចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង៩៖០០នាទីយប់ ដោយអនុញ្ញាតឲ្យសាធារណជន ចូលទស្សនាដោយសេរី៕