(ភ្នំពេញ)៖ បន្ទាប់ពីរកឃើញអ្នកឈ្នះរង្វាន់ នៅក្នុងការចាប់រង្វាន់ចុងក្រោយលើកទី៣ នៃកម្មវិធី «ថាមពលដើម្បីឈ្នះរង្វាន់» ពីកាល់តិច កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០២០ កន្លងទៅ នៅក្នុងកម្មវិធី A1 Concert ស្ថានីយទូរទស្សន៍ MYTV អ្នកឈ្នះរង្វាន់ទាំងអស់ បានមកទទួលរង្វាន់របស់ពួកគាត់ នៅក្នុងពិធីប្រគល់រង្វាន់នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ នៅស្ថានីយប្រេងឥន្ធនៈកាល់តិច សាខាពេទ្យលោកសង្ឃ។
រង្វាន់ទាំងអស់ ត្រូវបានប្រគល់ជូនអតិថិជន ដោយលោក Daniel Hwang ដែលជានាយកគ្រប់គ្រង ផលិតផលរបស់ក្រុមហ៊ុន ឈេហ្វរ៉ុន ខេមបូឌា លីមីធីត។
អ្នកឈ្នះរង្វាន់ទាំង៨រូប មានរួមមាន៖
* ទី១៖ ឈ្មោះ ងួន គីមឡេន នៅរាជធានីភ្នំពេញ លេខគូប៉ុន 2020400 ឈ្នះមហារង្វាន់ រថយន្តស៊េរីទំនើប Toyota Rush 2020
* ទី២៖ ឈ្មោះ ហ៊ុន ប៉ាវ នៅរាជធានីភ្នំពេញ លេខគូប៉ុន 0590748 ឈ្នះរង្វាន់ ទូរស័ព្ទ iPhone 11 Pro
* ទី៣៖ ឈ្មោះ ហេង រ៉ានី នៅខេត្តសៀមរាប លេខគូប៉ុន 2867425
* ទី៤៖ ឈ្មោះ ងួន ចាន់ដារ៉ា នៅខេត្តព្រះសីហនុ លេខគូប៉ុន 0889198
* ទី៥៖ ឈ្មោះ ជា សុធា នៅខេត្តសៀមរាប លេខគូប៉ុន 2054203 ឈ្នះរង្វាន់ម៉ាស៊ីនបោកគក់ម៉ាក LG ម្នាក់មួយរង្វាន់
* ទី៦៖ ឈ្មោះ ឃុត សុមនៈ នៅរាជធានីភ្នំពេញ លេខគូប៉ុន 3547882
* ទី៧៖ ឈ្មោះ អែល វ៉ាន់ នៅខេត្តសៀមរាប លេខគូប៉ុន 3632436
ទី៨៖ ឈ្មោះ ចិច យេន នៅខេត្តសៀមរាប លេខគូប៉ុន 0778871 ឈ្នះរង្វាន់ទូរទស្សន៍ម៉ាក LG ម្នាក់មួយរង្វាន់ផងដែរ។ ងាយៗ ដោយគ្រាន់តែចាក់ប្រេងឥន្ធនៈ ដែលមានថាមពលកំណត់ត្រាពិភពលោក Guinness World Record។ អតិថិជនទាំង៨រូប ពិតជារំភើបរីករាយ ជាមួយរង្វាន់ដ៏អស្ចារ្យនេះ ពីកាល់តិច។
កម្មវិធី «ថាមពលដើម្បីឈ្នះរង្វាន់» ជាចំណែកមួយនៃយុទ្ធនាការ ដើម្បីអបអរសាទរឯតទគ្គកម្មពិភពលោក នៃថាមពលកាល់តិចជាមួយ Techron® ក្នុងកំណត់ត្រា បើកបរ រថយន្តឡើងផ្លូវចំណោតភ្នំដយឆាង បានលឿនជាងគេ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ រួមជាមួយនឹងកំពូលជើងឯកប្រណាំងរថយន្តកញ្ញា Natasha Chang ដែលបានធ្វើដំណើរ ទៅឈៀងរៃក្នុងប្រទេសថៃ និងចាក់ប្រេងឥន្ធនៈកាល់តិច ឲ្យរថយន្តដែលមានអាយុ២៨ឆ្នាំ ដើម្បីបើកឡើងភ្នំ ដែលមានកម្ពស់ដល់ទៅ 1,000 ម៉ែត្រក្នុងថិរវេលាកំណត់ដោយ GUINNESS WORLD RECORDS™ title។
តាមរយៈការផ្តល់ថាមពល ឲ្យរថយន្តធម្មតាដើម្បីសម្រេចនូវភាពអស្ចារ្យ ថាមពល Techron® បញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ប្រេងឥន្ធនៈកាល់តិចជាមួយ Techron® ជាប្រេងឥន្ធនៈល្អបំផុតសម្រាប់ការធ្វើដំណើររាល់ថ្ងៃ។
ប្រេងឥន្ធនៈ កាល់តិច ជាមួយ Techron® មានរូបមន្តបង្កើតថ្មី គឺសារធាតុ Techron® ដែលត្រូវបានបង្ហាញឲ្យឃើញ តាមបែបវិទ្យសាស្ត្រក្នុងការសម្អាត និងការពារ ម៉ាស៊ីន។ សារធាតុ Techron® មិនត្រឹមតែជួយកម្ចាត់ ភាពកខ្វក់ប៉ុណ្ណោះទេ ថែមទាំងជួយការពារ មិនឲ្យមានកំណកក្រមរ នៅគ្រប់ផ្នែកសំខាន់ៗ របស់ម៉ាស៊ីន យានយន្តលោកអ្នក។ អត្ថប្រយោជន៍នេះហើយ ដែលជួយឲ្យម៉ាស៊ីនយានយន្ត របស់លោកអ្នកដំណើរការល្អបំផុត និងផ្តល់ថាមពលជាអតិបរមាដល់យានយន្ត របស់លោកអ្នក៕