(ភ្នំពេញ)៖ លោក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានប្រាប់ Fresh News ឲ្យដឹងថា នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្តេញចេញជនជនបរទេស ចំនួន១០នាក់ ចេញពីកម្ពុជា ក្នុងនោះមានជនជាតិវៀតណាម ចំនួន៩នាក់ (ស្រី៦នាក់) តាមច្រកទ្វារអន្តរជាតិក្អមសំណ បន្ទាប់ពីពួកគេទាំងនេះ បានលួចឆ្លងដែនស្នាក់នៅ ដោយខុសច្បាប់គ្មានលិខិតឆ្លងដែន នៅក្នុងសង្កាត់ ស្រះចក និងសង្កាត់ស្វាយបាក រាជធានីភ្នំពេញ និងជនជាតិបាគីស្ថាន១នាក់ (ប្រុស) តាមច្រកទ្វារអាកាសអន្តរជាតិភ្នំពេញ។

គួរបញ្ជាក់ថា ឧត្តមសេនីយ៍ឯក កែវ វ៉ាន់ថន អ្នកនាំពាក្យអគ្គនាយកដ្ឋាន នគរបាលអន្តោប្រវេសន៍ បានឲ្យដឹងថា មានជនអន្តោប្រវេសន៍ចំនួន ៤.៤២៤នាក់ ក្នុងនោះមានជនជាតិវៀតណាម ៣.៩៧៨នាក់ ត្រូវបានចាប់ខ្លួន និង បណ្តេញចេញពីកម្ពុជា ក្នុងឆ្នាំ២០១៥កន្លងទៅនេះ៕

 

Posted by Fresh News Photo on Thursday, January 7, 2016