(ត្បូងឃ្មុំ)៖ លោកវរសេនីយ៍ឯក ឈន សុឆន អធិការនគរបាលក្រុងសួង នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានប្រកាសបរិច្ចាគថវិកាចំនួន ៣០០,០០០រៀល សម្រាប់រយៈពេល ៦ខែ ចាប់ពីខែមេសាដល់ខែកញ្ញា ឆ្នាំ២០២០ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ជាមួយគ្នានោះ អធិការរងនគរបាលក្រុងសួង នាយប៉ុស្ដិ៍នគរបាល និងមន្ត្រីនគរបាលទូទាំងក្រុងសួងចំនួន ៥១ នាក់ទៀត ក៏បានចូលរួមបរិច្ចាគប្រាក់បៀវត្សជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផងដែរ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់បៀវត្សរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនារហូតដល់ខែកញ្ញា ឆ្នាំ២០២០៕