(កំពង់ឆ្នាំង)៖ ភ្ញៀវទេសចរជនជាតិអ៊ីស្រាអែល ជាច្រើននាក់ ដែលមកទស្សនកិច្ច ក្នុងខេត្តកំពង់ឆ្នាំង ចូលថ្វាយបង្គំព្រះចៅអធិការវត្តទេពធីតារាម (ហៅវត្តយាយទេព) ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដើម្បីសុំឱវាទ និងសេចក្តីសុខ ពីព្រះសង្ឃគង់នៅវត្តនោះ។
មន្ត្រីសង្ឃក្នុងវត្តខាងលើបានឲ្យដឹងថា អ្នកទេសចរទាំងនោះ ជាជនជាតិអ៊ីស្រាអែល ចូលមកក្នុងព្រះវិហារវត្តទេពធីតារាម ដោយឈរស្មឹងស្មាតរម្ងាប់អារម្មណ៍ អស់ជាច្រើននាទី នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះ បន្ទាប់មកក៏បាននាំគ្នាមកថ្វាយបង្គំ ព្រះគ្រូចៅអធិការវត្ត សុំឪវាទព្រះចៅអធិការវត្ត «ថាតើការរស់នៅដោយសុភមង្គល ត្រូវរស់នៅដោយរបៀបណា?» ព្រះចៅអធិការបានពន្យល់ ពួកគេជាភាសាអង់គ្លេស ព្រមទាំងទទួលឆ្លើយសំនួរ ជាច្រើនផងដែរ។
ក្រុមភ្ញៀវទេសចរទាងនោះ បានឲ្យដឹងថា ក្រោយពេលបានមកដល់វត្តទេពធីតារាម និងមានការពន្យល់ពីព្រះចៅអធិការវត្តរួចមក ពួកគាត់ចាប់ផ្តើមយល់ពីតម្លៃពុទ្ធសាសនា នៅកម្ពុជាកាន់តែច្រើន៕