(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយអំពីការប្រើប្រាស់ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត និងការធ្វើការនៅក្នុងអំឡុងពេលការដាក់កំហិតការធ្វើដំណើរក្នុងប្រទេស នៅក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាកត្បាតនៃជំងឺកូវីដ១៩ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិចនាព្រលប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជំរាបជូនដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលមិនត្រូវបានកំណត់ឲ្យបិទសកម្មភាពអាជីវកម្ម កម្មករនិយោជិត និងបុគ្គលិក និងអ្នកបើកបរ ឬម្ចាស់មធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិកដូចខាងក្រោម៖