(ត្បូងឃ្មុំ)៖ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅស្នងការនគរបាលខេត្តត្បូងឃ្មុំ បានប្រាប់អង្គភាព Fresh News ថា នៅវេលាម៉ោង ១៦ៈ៣០នាទីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ កំលាំងជំនាញរបស់ស្រុកក្រូចឆ្មារធ្វើការស្រាវជ្រាវ និងបង្ក្រាបករណីរក្សាទុក ប្រើប្រាស់ និងជួញដូរនូវសារធាតុខុសច្បាប់ និងធ្វើការឃាត់ជនសង្ស័យចំនួន ២នាក់ រួមទាំងសម្ភារសម្រាប់សេពគ្រឿងញៀនមួយចំនួន នៅចំណុចភូមិទី4ឃុំព្រែកអាជីស្រុកក្រូចឆ្មារ។
លោកស្នងការបានបានបញ្ជាក់ជនទាំង២នាក់ ដែលត្រូឃាត់ខ្លួននោះគឺទី៖
១-ឈ្មោះ អាង អើត ភេទប្រុស អាយុ២៧ឆ្នាំ
២-ឈ្មោះ អាង ស្រូ ភេទប្រុស អាយុ២៦ឆ្នាំ អ្នកទាំងស្នាក់នៅ ភូមិឃុំខាងលើ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីបញ្ជួនមុខសញ្ញាប្រើប្រាស់ និងចែកចាយទាំង២នាក់ ទៅតុលាការកាត់ទោស ទៅតាមផ្លូវច្បាប់៕