Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសុខាភិបាល ទទួលសម្ភារសម្លាប់មេរោគ COVID-19 ពីក្រុមហ៊ុនក្រុមហ៊ុន «យ៉ុងម៉ី» គិតជាទឹកប្រាក់ជិត១ម៉ឺន ៤ពាន់ដុល្លារ

09-04-2020 18:41

(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានទទួលសម្ភារជែលលាងដៃ អាល់កុល និងសម្ភារសម្លាប់មេរោគ COVID-19 ពីក្រុមហ៊ុន «យ៉ុងម៉ី» ត្រេឌីង ដែលសរុបជាទឹកប្រាក់ចំនួន ១៣,៩៧០ដុល្លារ ជូនទៅក្រសួងសុខាភិបាល ក្នុងការចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19។

ពិធីប្រគល់ និងទទួលសម្ភារសម្លាប់មេរោគ COVID-19 បានធ្វើឡើងក្រោមវត្តមានលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល និងលោកស្រី អ៊ឺង មុយទៀង, លោក អៀង វណ្ណៈ និងលោក Mickey ជាតំណាងក្រុមហ៊ុន នៅទីស្តីការក្រសួងសុខាភិបាល។

សម្ភារដែលប្រគល់ជូនក្រសួងសុខាភិបាលនាពេលនេះ រួមមាន៖ ទឹកថ្នាំបាញ់សម្លាប់មេរោគម៉ាក YM ចំណុះ ៥គីឡូក្រាម ចំនួន ១៣០ធុង, ចំណុះ ១គីឡូក្រាម ចំនួន ២៤ដប, អាល់កុលសម្លាប់មេរោគ និងថែរក្សារស្បែក ៦០០ដប និងជែលលាងដៃ ២៨០ដប។

គោលបំណង ដែលក្រុមហ៊ុន ប្រគល់នូវសម្ភារសម្រាប់សម្លាប់មេរោគ COVID-19 ដល់ក្រសួងសុខាភិបាលនាពេលនេះ គឺដើម្បីចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 និងលើកទឹកចឹត្តឱ្យសាធារណៈជនស្វែងយល់ពីរបៀបរក្សារអនាម័យ ឱ្យបានល្អដើម្បីក្រុមគ្រួសារ និងសង្គមជាតិយើងទាំងអស់គ្នា។

ក្នុងឱកាសប្រគល់ និងទទួលសម្ភារនេះដែរ ក្រុមការងារទាំងក៏បានទទួលបានចំណេះដឹងជាច្រើន ដោយលោកស្រី ឱ វណ្ណឌីន បានណែនាំ ឱ្យជួយផ្សព្វផ្សាយបន្តទៅសាច់ញាតិបងប្អូន និងសាធារណៈជនដោយយើងទាំងអស់គ្នាត្រូវគិតពីខ្លួនយើង និងក្រុមគ្រួសារដោយ ប្រកាន់ខ្ជាប់ នូវការប្រុងប្រយ័ត្នបានខ្ពស់បំផុត មិនត្រូវធ្វេសប្រហេសឡើយ ដោយត្រូវរក្សារអនាម័យជាប្រចាំ។

ក្រុមការងារ ក្រុមហ៊ុន «យ៉ុងម៉ី» ក៏បានណែនាំឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្ននឹងថែរក្សាសុខភាពឱ្យបានល្អ ដោយពាក់ម៉ាស់លាងដៃ ជាប្រចាំជាមួយអាកុល ឬទឹកសម្លាប់មេរោគ តាមការណែនាំរបស់ក្រសួងសុខាភិបាល គឺដើម្បីខ្លួនអ្នក គ្រួសារអ្នក នឹងប្រទេសជាតិរបស់យើង៕