ចូលរួមជំរុញអ្នកញៀនគ្រឿងញៀន ទៅទទួលយកការព្យាបាល! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី៩ ខែមេសា៖ បង្ក្រាប៤០ករណី ឃាត់ខ្លួន៨៦នាក់
09-04-2020 17:48
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៤០ករណី ក្នុងនោះ ករណីប្រើប្រាស់១៨ករណី, ជួញដូរ២២ករណី និងឃាត់ខ្លួនជនសង្ស័យ៨៦នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន២,៨៩៩ករណី ឃាត់មនុស្ស៥,៧៧៤នាក់ (ស្រី៣៥៤នាក់)៕