(ភ្នំពេញ)៖ សន្និសីទព័ត៌មានដែលរៀបចំប្រចាំថ្ងៃ ស្តីពីលទ្ធនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបានប្រកាសលើកពេល នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦នេះ ដោយមិនទាន់បញ្ជាក់ពី កាលបរិច្ឆេទថ្មីនោះទេ។
សូមជម្រាបថា ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ អគ្គស្នងការដ្ឋាននគរបាលជាតិ តែតែងរៀបចំសន្និសីទកាសែត រៀងរាល់ថ្ងៃ ម៉ោង៥ល្ងាច ស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីបង្ហាញពីលទ្ធនៃការអនុវត្តច្បាប់ និងអនុញ្ញាតឲ្យអ្នកសារព័ត៌មាន សាកសួរនូវចម្ងល់របស់ខ្លួន ជុំវិញការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ៕