(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹង ដល់ម្ចាស់អាជីវកម្មអភិវឌ្ឍន៍ដីឡូតិ៍ទាំងអស់ ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត អាជីវកម្មអភិវឌ្ឍន៍ដីឡូតិ៍ ពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត និងសុំអាជ្ញាបណ្ណអភិវឌ្ឍន៍ដីឡូតិ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
យោងតាមសេចក្ដីជូនដំណឹងបញ្ជាក់ថា «សម្រាប់អាជីវកម្មអភិវឌ្ឍន៍ដីឡូតិ៍ ដែលមានទំហំក្រោម១០,០០០ម៉ែត្រការ៉េ (១ហិចតា) ត្រូវដាក់ពាក្យស្នើសុំពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ចំណែកអាជីវកម្មអភិវឌ្ឍន៍ដីឡូតិ៍ មានទំហំចាប់ពី១០,០០០ម៉ែត្រការរ៉េ (១ហិចតា)ឡើងទៅ ត្រូវដាក់ពាក្យស្នើសុំ អាជ្ញាបណ្ណអភិវឌ្ឍន៍ដីឡូតិ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»។
ក្នុងករណីមិនអនុវត្តតាមការណែនាំខាងលើក្រសួង ឬមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចាត់វិធានការរដ្ឋបាលធ្វើការផាកពិន័យ៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំងស្រុង៖