(ភ្នំពេញ)៖ ក្រុមហ៊ុន ហ្សេងហេង (ខេមបូឌា) ខូអិលធីឌី នាពេលថ្មីៗនេះ បានប្រកាសឧបត្ថម្ភ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា នូវថវិកាសរុបចំនួន១៨ម៉ឺនដុល្លារអាមេរិក និងឧបត្ថម្ភម៉ាសវេជ្ជសាស្ត្រ N95 ចំនួន១ម៉ឺនសន្លឹក ជូនដល់សហព័ន្ធចិនក្រៅប្រទេសខេត្តហ៊ូណាន ប្រចាំនៅកម្ពុជា ព្រមទាំងឧបត្ថម្ភ ម៉ាសវេជ្ជសាស្រ្តប្រើប្រាស់១ដង ចំនួន១០ម៉ឺនសន្លឹកជូនដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសារមន្ទីរជាតិនៃកម្ពុជាផងដែរ។
លោក Deng Pibing ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហ្សេងហេង (ខេមបូឌា) ខូអិលធីឌី បានថ្លែងថា ក្រុមហ៊ុនរបស់លោក និងគម្រោងនានា ក្នុងប្រទេសកម្ពុជា តែងតែទទួលបាន ការយកចិត្តទុកដាក់ និងការគាំទ្រពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងប្រជាជនមូលដ្ឋាន។
លោក Deng Pibing បានបន្តទៀតថា ការឧបត្ថម្ភសម្ភារ បង្ការការពារជំងឺកូវីដនេះ ជាទឹកចិត្តរបស់ក្រុមហ៊ុន ហ្សេងហេង (ខេមបូឌា) ខូអិលធីឌី ដល់ប្រជាជនកម្ពុជា។
ក្រុមហ៊ុន ហ្សេងហេង (ខេមបូឌា) ខូអិលធីឌី តែងយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជា និងប្រជាជនចិន ហើយបានគាំទ្រការងារ បង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩ តាមរយៈសកម្មភាពជាក់ស្តែងរបស់ខ្លួន។
ក្រុមហ៊ុន ហ្សេងហេង (ខេមបូឌា) ខូអិលធីឌី តែងចូលរួមចំណែក ក្នុងការងារសង្គមរាល់ពេលមានវិបត្តិកើតឡើង ដោយអនុវត្តទំនួលខុសត្រូវ ក្នុងនាមជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជា ដ៏ដូចជាអនុវត្តនូវវប្បធម៌ក្រុមហ៊ុន ការងារសប្បុរសធម៌ និងស្មារតី នៃសេចក្តីស្រឡាញ់របស់ខ្លួន៕