(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំនួន១៣៩រូប នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ បានបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕
ខាងក្រោមនេះ ជាបញ្ជីឈ្មោះ ថ្នាក់ដឹកនាំ និងសមាជិក គ.ជ.ប ដែលចូលរួមបរិច្ចាគប្រាក់បៀវត្ស៖