(ភ្នំពេញ)៖ ជនសង្ស័យ៣នាក់​ ត្រូវប្រជាពលរដ្ឋ ចាប់បានម្នាក់វាយទ្រមខ្លួន ពេលកំពុងធ្វើសកម្មភាពកាច់សោម៉ូតូ កាលពីវេលាម៉ោង១១និង២២នាទី​ ថ្ងៃត្រង់ទី៧​ មករា ឆ្នាំ២០១៦​ ស្ថិតនៅផ្លូវលំចំណុចផ្ទះជួលភូមិត្រពាំងពោធ សង្កាត់ចោមចៅ ខណ្ឌពធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ ខេង ម៉ាប់​ អាយុ២៥ឆ្នាំស្នាក់ នៅកន្លែងកើតហេតុ មានស្រុកកំណើត នៅព្រៃវែងម៉ូតូម៉ាក់សេ១២៥​ សេរី២០១០​ ពាក់ស្លាក់លេខ (ព្រៃវែង) ១D.៥៧៨៧។​ ជនសង្ស័យឈ្មោះ វ៉ាង នឿនអាយុ៣២ឆ្នាំស្នាក់​ នៅសង្កាត់វាលវង្ស ខណ្ឌ៧មករា។

ប្រភពពីជនរងគ្រោះ បានអោយដឹងថាមុនកើតហេតុ គាត់មកពីរត់ម៉ូតូឌុប​ នៅផ្សារព្រៃទា លុះមកដល់ម៉ោងកើតហេតុរងគ្រោះ បានត្រឡប់មកផ្ទះជួលវិញ ដោយទុកម៉ូតូ នៅមុខផ្ទះជួលហើយឡើង ទៅលើបន្ទប់នៅជាន់ខាងលើមួយ នាទីគាត់ក៏អ៊ើតមើលមកខាងក្រោម ស្រាប់តែឃើញជនសង្ស័យ​ មានគ្នាបីនាក់ ជិះស្មាស់មួយគ្រឿង ក្នុងនោះមានម្នាក់ កំពុងតែកាច់សោជន្ទុលម៉ូតូ ឃើញដូចនោះ ជនរងគ្រោះក៏រត់ចុះមកក្រោម ដោយជនសង្ស័យដឹងខ្លួន នាំគ្នារត់ត្រូវបានប្រជាពលរដ្ឋ ជួយចាប់ម្នាក់វាយទួកសាច់ និងពីនាក់ទៀតជិះម៉ូតូគេចបាត់៕

Posted by Fresh News Photo on Wednesday, January 6, 2016