(ស្វាយរៀង)៖ នៅព្រឹកទី០៩ ខែមេសា ឆ្នាំ២០២០នេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចំនួន០៣ មានស្រុករមាសហែក, ស្រុកស្វាយទាប , ស្រុកចន្រ្ទា បានសហការជាមួយកម្លាំងនគរបាល កម្លាំងយោធា បានចុះជួយរុះរើផ្ទះប្រជាពលរដ្ឋ ចំនួន០៨ខ្នង ដែលត្រូវខ្យល់កន្ត្រាក់បក់គួច កាលពីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ម្សិលមិញ ឱ្យបានប្រសើរឡើងវិញ។
មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឲ្យដឹងថា នៅស្រុករមាសហែក ដែលរងគ្រោះដោយខ្យល់កន្ត្រាក់មានចំនួន០៤ខ្នងផ្ទះ មានម្ចាស់ឈ្មោះ អ៊ុល សាវី ភេទស្រី អាយុ៥០ឆ្នាំ នៅភូមិចុងព្រៃ ឃុំជ្រៃធំ, ឈ្មោះ សៅ វណ្ណា ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិចុងព្រៃ ឃុំជ្រៃធំ, ឈ្មោះ ហេង សុភា ភេទស្រី អាយុ២៧ឆ្នាំ នៅភូមិចុងព្រៃ ឃុំជ្រៃធំ, ឈ្មោះ អឺល សំអឿន ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិព្រៃរំដេង ឃុំជ្រៃធំ និងស្រុកចន្រ្ទា ដែលរងគ្រោះដោយខ្យល់កន្រ្តាក់កាលពីល្ងាច ចំនួន០១ខ្នងផ្ទះ ឈ្មោះ ហាយ សៅ ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមចំកាលាវ ឃុំព្រៃគគី ស្រុកចន្រ្ទា
នៅស្រុកស្វាយទាប ដែលរងគ្រោះដោយខ្យល់កន្រ្តាក់កាលពីល្ងាចថ្ងៃទី៨ ខែមេសា ចំនួន០៣ខ្នងផ្ទះ មានឈ្មោះ ហាយ សាវ៉ាត ភេទស្រី អាយុ ៤៧ឆ្នាំ មុខរបរកសិករ ផ្ទះឈើដំបូលសង័្កសី ជញ្ជាំងសង្ហ័សីទំហំ ៦ម៉ែត្រx៧ម៉ែត្រ ខូចខាតសំភារៈមួយចំនួន, ឈ្មោះ ចាន់ សុភា ភេទប្រុសអាយុ ៣៥ឆ្នាំ មុខរបរកសិករ ផ្ទះឈើទំហំ ៥ម៉ែត្រx៧ម៉ែត្រ ដំបូលសង្កសី ជញ្ជាំងស័ង្កសី រលំទាំងស្រុង, ឈ្មោះ ពេជ សំអាត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ ផ្ទះទៀមទំហំ ៤ម៉ែត្រx៥ម៉ែត្រ ដំបូលសង្ហ័សី ជញ្ជាំងសង្ហ័សី ខូចខាតសំភារៈមួយចំនួន។
មន្ត្រីអាវុធហត្ថខេត្តស្វាយរៀង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅពេលដែលមានភ្លៀងផ្គរម្តងៗ ត្រូវរកកន្លែងដែលមានសុវត្ថិភាព មិនត្រូវទៅតាមវាលស្រែ ត្រូវបិទទូរសព្ទ័ ទូរទស្សន៍ ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ៕