Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី ជាង ពង្សម៉ានិត្យ ជំនួយការលោក ឯម សុផាត សមាជិក គ.ជ.ប ប្រកាសបរិច្ចាគប្រាក់បៀវត្ស ២០ម៉ឺនរៀលក្នុង១ខែ រយៈពេល៥ខែ ដល់គណៈកម្មការជាតិប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩

09-04-2020 15:18

(ភ្នំពេញ)៖ លោកស្រី ជាង ពង្សម៉ានិត្យ ជំនួយការលោក ឯម សុផាត សមាជិក គ.ជ.ប និងជាអនុប្រធាននាយកដ្ឋានប្រតិបត្តិការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន២០ម៉ឺនរៀល ក្នុង១ខែ សម្រាប់រយៈពេល ៥ខែ គិតចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោ ដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕