(ភ្នំពេញ)៖ ក្រុមហ៊ុន TSNR Distribution Co., Ltd ជាក្រុមហ៊ុនចែកចាយផលិតផល LION នៅកម្ពុជា រួមជាមួយ និងក្រុមហ៊ុន LION CORPORATION (THAILAND) LTD ដែលជាក្រុមហ៊ុនផលិតនូវទំនិញប្រើប្រាស់ប្រកបដោយគុណភាពខ្ពស់ (ថៃ-ជប៉ុន) បានសហការគ្នាបរិច្ចាគនូវថវិកាចំនួន ៤០,០០០,០០០រៀល ព្រមជាមួយនឹងផលិតផលជេលលាងដៃស្ងួតសម្លាប់មេរោគ Kirei Kirei ជូនទៅមន្ទីរពេទ្យចំនួនពីរ ដែលរួមមានមន្ទីរពេទ្យកុមារ គន្ធបុប្ផា និងមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត នៅក្នុងកម្មវិធីសប្បុរសធម៌ដែលមានឈ្មោះថា 3L (Life. Love. Laugh) ជាលើកទី៥។
ទស្សនៈវិស័យ និងគោលបំណងនៃកម្មវិធីសប្បុរសធម៌ 3L (Life. Love. Laugh) លើកទី៥នេះ គឺមានបំណងដើម្បីចូលរួមចំណែកជាមួយនឹងក្រសួងសុខាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហា សម្ភារ បរិក្ខារពេទ្យនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ដែលកំពុងតែរាតត្បាត ទូទាំងសកលលោក។
តំណាងក្រុមហ៊ុនទាំងពីរ បានសង្ឃឹមនឹងជឿជាក់យ៉ាងមុតមាំថា ប្រទេសកម្ពុជា រួមជាមួយនឹងប្រជាជនកម្ពុជាទាំងអស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល គឺអាចឆ្លងផុតនូវស្ថានភាពលំបាកនេះក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខ។
ក្នុងឱកាសនោះ ក្រុមហ៊ុនទាំងពីរ ក៏បានអំពាវនាវ រួមគ្នាប្រយុទ្ធប្រឆាំង កូវីដ១៩ សូមគោរពតាមលក្ខខណ្ឌនិងគោលការណ៍របស់ក្រសួងសុខាភិបាល មន្ទីរពេទ្យ ឬមណ្ឌលសុខភាពនៅតាមតំបន់របស់អ្នក។ សូមសំអាតដៃឲ្យស្អាតជានិច្ច ជាមួយនឹងផលិតផលជេលលាងដៃស្ងួតសម្លាប់មេរោគ Kirei Kirei ព្រមទាំងកុំភ្លេចពាក់ម៉ាស។ ថែរក្សាខ្លួនអ្នក គឺបានន័យថា ថែរក្សាគ្រួសារជាទីស្រឡាញ់ និងសង្គមរបស់អ្នក៕