(ភ្នំពេញ)៖ ក្រុមជំនួយការ និងកងការពារផ្ទាល់ របស់នាយឧត្តមសេនីយ៍ អុី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ចំនួន០៧រូប បានស្ម័គ្រចិត្តបរិច្ចាគបៀវត្សរបស់ខ្លួន ចំនួន ៨៥០,០០០រៀល ក្នុងមួយខែ សម្រាប់រយៈពេល៥ខែ គិតចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់បៀវត្សរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនារហូតដល់ខែកញ្ញា ឆ្នាំ២០២០៕
ខាងក្រោមនេះ ជាបញ្ជីឈ្មោះក្រុមជំនួយការ និងកងការពារផ្ទាល់របស់នាយឧត្តមសេនីយ៍ អុី ឈាន៖