(ភ្នំពេញ)៖ Fresh News ដែលប្រមូលផ្ដុំទៅដោយ ព័ត៌មានថ្មីទាន់ហេតុការណ៍ មានទាំងព័ត៌មាននយោបាយ សេដ្ឋកិច្ច សន្ដិសុខសង្គម និងព័ត៌មានផ្សេងៗជាច្រើនទៀត ដែលកំពុងទទួលបានការគាំទ្រខ្លាំង រហូតដល់មានអ្នកប្រើប្រាស់ ជិតកន្លះលាននាក់ គិតត្រឹមដើមឆ្នាំ២០១៦នេះ នឹងប្រកាសចេញផ្សាយ ជាភាសាអង់គ្លេសជាផ្លូវការ នៅដើមខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខនេះ ដើម្បីជាចំណីអារម្មណ៍ព័ត៌មានថ្មីប្លែកមួយទៀត សម្រាប់ប្រិយមិត្តអ្នកអាន ដែលចូលចិត្តតាមដានព័ត៌មាន ជាភាសាបរទេស http://en.freshnewsasia.com
ព័ត៌មានជាភាសាអង់គ្លេស (Fresh News English Version) នេះ ផ្តោតសំខាន់ទៅលើព័ត៌មាន នៅតំបន់អាស៊ី និងសម្រាប់ជនជាតិបរទេស និងសម្រាប់តាមបណ្តាស្ថានទូត នានាៗនៅកម្ពុជា។ ក្រុមការងារព័ត៌មានភាសាអង់គ្លេស របស់ Fresh News ប្រមូលដោយអ្នកកាសែតជើងចាស់ និងមានបទពិសោធន៍ ជាមួយនឹងការងារព័ត៌មានបរទេស និងការងារសារព័ត៌មានបរទេសផងដែរ។
គេហទំព័រ និងកម្មវិធីទទួលព័ត៌មាន Fresh News ភាសាអង់គ្លេស និង App នឹងប្រកាសចេញផ្សាយជាផ្លូវការ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦។ http://en.freshnewsasia.com
Fresh News ជាភាសាអង់គ្លេស ត្រូវបានប្រមូលផ្ដុំដោយព័ត៌មាន ចម្រុះគ្រប់ប្រភេទ ជាពិសេសព្រឹត្តិការណ៍ ដែលវិវឌ្ឍថ្មីៗបំផុតនៅក្នុង ប្រទេសកម្ពុជា ស្ដីពីស្ថានការណ៍នយោបាយ ដែលធ្វើឲ្យប្រិយមិត្តអ្នកអានគ្រប់ស្រទាប់វណ្ណៈ ទទួលបាននូវចំណេះដឹង ក្នុងការទទួលបាន ព័ត៌មានយ៉ាងឆាប់រហ័ស ទាំងក្នុងប្រទេស និងនៅលើជុំវិញពិភពលោក។
Fresh News បណ្ដុំព័ត៌មានថ្មីៗបំផុត ទាំងក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក...!