(ភ្នំពេញ)៖ យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពី ការអនុវត្តវិស្សមកាលតូចមុនកាលកំណត់ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន នៅទូទាំងប្រទេស របស់ក្រសួងអប់រំយុវជន និងកីឡា ក្នុងការទប់ស្កាត់ការពារជាបន្ទាន់នូវវីរុសកូវីដ១៩ ប៉ុន្តែក្នុងអំឡុងវិស្សមកាលតូចមាតាបិតា និងអាណាព្យាបាលគ្រប់រូបត្រូវជំរុញាឲកូនចៅធ្វើស្វ័យសិក្សាដោយប្រព័ន្ធអនឡាញ។
ដោយមើលឃើញពីតម្រូវការភាពចាំបាច់នៃការសិក្សាតាមរយៈប្រព័ន្ធ និងដើម្បីចូលរួមចំណែកក្នុងវិស័យអប់រំតាមរយៈប្រព័ន្ធអនឡាញក្រុមហ៊ុនមិត្តហ្វូន បានសំរេចផ្តល់ជូនការបញ្ចុះតម្លៃនូវកញ្ចប់សេវា Internet WiFi ជាពិសេស សម្រាប់សិស្ស-និស្សិតនិងលោកគ្រូ អ្នកគ្រូ ទូទាំងប្រទេសដោយលោក ដោយលោកគ្រូអ្នកគ្រូ និងប្អូនៗគ្រាន់តែភ្ជាប់មកជាមួយនូវ កាតសិស្ស/ប័ណ្ណសំគាល់ខ្លួននិស្សិតនៅ នៅពេលពួកគាត់ចុះឈ្មោះប្រើប្រាស់សេវា Internet WiFi នៅសាខាមិត្តហ្វូន នៅទូទាំងប្រទេស នោះនឹងទទួលបានការបញ្ចុះតម្លៃ ៥០ភាគរយ។
លោក គង់ ឧសភា នាយកទទួលបន្ទុកផ្នែកសេវាអ៊ិនធើណិតអចល័តក្រុមហ៊ុនមិត្តហ្វូន បានបញ្ជាក់ថា «កម្មវិធីពិសេសនេះ ពួកយើងផ្តល់ជូនជាពិសេសសម្រាប់ លោកគ្រូអ្នកគ្រូ និងប្អូនៗសិស្សនិស្សិត ទូទាំងប្រទេស ដើម្បីជាការចូលរួមចំណែកអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា ក្នុងអំឡុងពេលដែល វីរុសកូវីដ១៩ កំពុងរាតត្បាត ហើយសង្ឃឹមថាការផ្តល់ជូននេះ គឺជាចំណែកមួយជួយដល់ការអភិវឌ្ឍន៍សង្គមជាតិកម្ពុជា ឱ្យកាន់តែរីកចំរើនទៅមុខ»៕
បញ្ជាក់៖ កម្មវិធីពិសេសនេះ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២០ តែប៉ុណ្ណោះ សម្រាប់ព័ត៌មានបន្ថែម ដើម្បីទទួលបានកម្មវិធីពិសេសនេះ៖ 0976197197!