(ភ្នំពេញ)៖ តំណាងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បានទទួលអំណោយមនុស្សធម៌នូវទឹកពិសាធម្មជាតិ ប្រូវីដា ចំនួន ៥,០០០កេស ពីលោកឧកញ៉ា អុឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយកក្រុមហ៊ុន ដូនពេញ (ខេមបូឌា) គ្រុប និងលោកស្រី សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19 របស់អគ្គនាយកដ្ឋាន។
អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកឧកញ៉ា និងលោកស្រី ជាសប្បុរសជន ដែលបានបរិច្ចាគ នូវធនធានផ្ទាល់ខ្លួន ដោយទឹកចិត្តជ្រះថ្លា នៅក្នុងកម្មវិធីប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺ COVID-19 មិនត្រឹមតែជាមួយក្រសួងការពារជាតិ ថែមទាំងជាមួយរាជរដ្ឋាភិបាល និងប្រជាជនជារួម។
ប្រូវីដា ជាទឹកពិសាធម្មជាតិទី១ នៅកម្ពុជា មានប្រភពចេញពីព្រៃត្រូពិចធម្មជាតិនាជួរភ្នំខេត្តកំពត ដែលសម្បូរទៅដោយសារធាតុរ៉ែ ច្រើនប្រភេទដូចជា៖ សូដ្យូម ប៉ូតាស្យូម ម៉ាញ៉េស្យូម កាល់ស្យូម សម្រាប់សុខភាពអ្នក និងក្រុមគ្រួសារ៕