(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទើបទទួលបានលំនៅឋានតម្លៃសមរម្យ នៃគម្រោងទីក្រុងរណបសិរីមង្គលទាំងអស់ ឱ្យចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការីករាលដាលនៃជំងឺ COVId-19។
តាមសាលិខិតជូនពររបស់ឧបនាយករដ្ឋមន្ត្រី ផ្ញើជូនម្ចាស់លំនៅឋានតម្លៃសមរម្យ នៃគម្រោងទីក្រុងរណបសិរីមង្គល នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ គឺលោកជំរុញឱ្យម្ចាស់លំនៅឋានតម្លៃសមរម្យថ្មីទាំងនោះ ត្រូវយកចិត្តទុកដាក់ និងប្រកាន់ខ្ជាប់ខ្ជួននូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល។
លោកបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះលោក លោកស្រី ដែលបានគាំទ្ររាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១១៨ករណី ក្នុងនោះមាន៦៨នាក់ បានជាសះស្បើយ និង៥០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
ខាងក្រោមនេះ ជាសាលិខិតជូនពររបស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា៖