(ភ្នំពេញ)៖ ឆ្លើយតបនឹងការរីករាលដាលនៃមេរោគ COVID-19 នៅលើពិភពលោក ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង បានអនុម័តផែនការដែលពោរពេញដោយគំនិតផ្តួចផ្តើមមួយ មានឈ្មោះថា «គំរោងពិសេស AUF ក្នុងពេលរាតត្បាត COVID-19» «Plan AUF spécial pandémie COVID-19» ដែលជាផែនការបង្ការគំរោងជាច្រើនសំរាប់សមាជិក និងដៃគូររបស់ខ្លួន និងសំរាប់ការគ្រប់គ្រងរបៀបធ្វើការងារផ្ទៃក្នុង ដូចជាការធ្វើការងារពីចម្ងាយជាទូទៅសំរាប់គ្រប់សាខាទាំង៦០ របស់ AUF នៅទូទាំងពិភពលោក ជុំវិញអ័ក្ស៤ និងសកម្មភាពចម្បងទាំង១០។
លោកសាស្រ្តាចារ្យ Slim Khalbous, សាកលវិទ្យាធិការ AUF បានលើកឡើងនាកិច្ចប្រជុំជាមួយក្រុមការងារទាំងអស់របស់ AUF តាមវីដេអូកុងហ្វេរ៉ង់ថា៖«ប្រឈមនឹងការវិបត្តិសុខាភិបាល កាន់តែធ្ងន់ធ្ងរ ដែល មិនធ្លាប់មាន AUF ត្រូវអនុម័តយ៉ាងឆាប់រហ័សនូវរបៀបដំណើរការរបស់ខ្លួន ដើម្បីធានានិរន្តរភាព នៃសកម្មភាពទាំងឡាយរបស់ខ្លួន និងជួយជ្រោមជ្រែងដ៏មានប្រសិទ្ធិភាព ដល់គ្រឹះស្ថាន ជាសមាជិក និងដៃគូររបស់ខ្លួននៅជុំវិញពិភពលោក។ ផែនការប្រកបដោយមហិច្ឆតានេះអាចឲ្យយើងចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលនៃមេរោគ COVID-19 ដោយគុណតម្លៃ នៃការគៀងគរកម្លាំងដ៏ខ្លាំងខ្លា នៃបណ្តាញរបស់យើង និងសាមគ្គីភាពដែលស្ថិតនៅក្នុងបេះដូងនៃសកម្មភាពរបស់យើង»។
ខាងក្រោមនេះជាព័ត៌មាននៃផែនការរបស់ AUF ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃ COVID-19៖