គ្រោះធម្មជាតិ! រន្ទះបាញ់ប្រល័យជីវិតប្តីប្រពន្ធ នៅក្រុងបាវិត ខេត្តស្វាយរៀង
09-04-2020 11:06
(ស្វាយរៀង)៖ ប្តីប្រពន្ធត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈជនរងគ្រោះកំពុងជិះម៉ូតូឌុបគ្នា ចេញពីធ្វើការទៅផ្ទះវិញ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៧៖៣០នាទីល្ងាចថ្ងៃទី៨ មេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង។
នគរបាលក្រុងបាវិត បានឱ្យដឹងថា នៅមុនពេលកើតហេតុនោះ មានភ្លៀងធ្លាក់លាយឡំនឹងខ្យល់ខ្លាំងៗ រន្ទះផ្គរផងនោះ ស្រាប់តែមានរន្ទះបាញ់បាញ់ចំពីរនាក់ប្ដីប្រពន្ធ ដែលកំពុងធ្វើដំណើរ នៅតាមផ្លូវបណ្តាលឱ្យស្លាប់ទាំង២នាក់ តែម្តង។
ជនរងដែលស្លាប់ដោយរន្ទះបាញ់នេះ ទី១៖ ឈ្មោះ ខាន់ ណាក់ អាយុ៣២ឆ្នាំ មានទីលំនៅភូមិប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង ស្លាប់នៅនិងកន្លែងកើតហេតុ និងទី២៖ ឈ្មោះ ព្រាប សាទ អាយុ៣១ឆ្នាំ ត្រូវជាប្រពន្ធ។ បន្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕