(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី ទឹម សុភា នាយប៉ុស្តិ៍នគរបាលច្រកទ្វាអាកាសយានដ្ឋានអន្តរជាតិសៀមរាប នាយកដ្ឋានច្រកទ្វាទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសរំលែកប្រាក់បៀវត្សរបស់ខ្លួនក្នុងមួយខែ ៣០០,០០០រៀល (សាមសិបម៉ឺនរៀល)ចំនួន០៥ខែជាប់ៗគ្នា គិតចាប់ពីខែឧសភា ដល់ ខែកញ្ញា ឆ្នាំ២០២០ បរិច្ចាគជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕