(ព្រៃវែង)៖ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦ នៅភូមិកូនពោធិ ឃុំពានរោង ស្រុកស្វាយអន្ទរ លោក អីុ សុខឃី ប្រធានក្រុមការងារថ្នាក់ជាតិ ឃុំពានរោង ស្រុកស្វាយអន្ទរ តំណាងនាយឧត្តមសេនីយ៍ នេត សាវឿន ប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកស្វាយអន្ទរ និងស្រុកកញ្ជៀក បានប្រារព្ធពីធីអបអរសាទរថ្ងៃ៧មករា ខួបទី៣៧ (១៩៧៩-២០១៦) ហើយក៏បាននាំមូលនិធិសម្តេចក្រឡាហោម ស ខេង ចែកជូនប្រជាពលរដ្ឋនៅទីនោះផងដែរ ដែលមានចំនួនជាង២៣លានរៀល។
លោក អីុ សុខឃី បានថ្លែងថា ជ័យជំនះដ៏ឧត្តុងឧត្តមនៃ ថ្ងៃ ៧មករា នេះ បានរំដោះជាតិឲ្យរស់រានមានជីវិតឡើងវិញ និងបានផ្ដល់មកនូវសិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូលទ្ធិប្រជាធិបតេយ្យ កិត្តិយសជាមនុស្សជាតិ ឯករាជ្យ សន្តិភាព ស្ថេរភាព អព្យាក្រិត្យភាព វឌ្ឍនភាពសង្គម និងការកសាងខឿនសេដ្ឋកិច្ចជាតិ ដែលត្រូវបានបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត ។ ដូចនេះ យុវជនជំនាន់ក្រោយ ត្រូវយល់ដឹង គាំទ្រ និងខិតខំប្រឹងប្រែងថែរក្សាស្នាដៃរបស់របស់វីរយុទ្ធជន ដែលបានខំកសាងយ៉ាងលំបាក ក្នុងបុព្វហេតុប្រយោជន៍រួមនៃមាតុភូមិកម្ពុជា។ ក្នុងពិធីនេះដែរបានប្រគល់ថវិការ និងសម្ភារះ ជូនប្រជាពលរដ្ឋចំនួន២៣៥នាក់ ម្នាក់ៗថវិការ១ម៉ឺនរៀល ,តាជីយាយជី ចំនួន០៦នាក់ ម្នាក់ៗថវិការ ១៥០០០រៀល និងក្រុមយុវជនចំនួន១៤៧នាក់ ម្នាក់ៗ សៀវភៅ២ក្បាល ប៊ិច២ដើម ថវិការ ៥០០០រៀល និងជូនបាល់ចំនួន០៩បាល់ ដល់សាលាបឋមសិក្សា និងអនុវិទ្យាល័យក្នុងឃុំពាងរោង។
ជាមួយគ្នានេះគ្នា លោក អុី សុខឃី និងក្រុមការងារ បានបន្តនាំយកថវិការទៅដល់ខ្នងផ្ទះផ្ទាល់ ដែលជាមូលនិធីសម្តេចក្រឡាហោម ស ខេង ចំនួន២៣ លាន២សែនរៀល ចែកជូនបងប្អូនដែលបានសម្រាលកូនចំនួន៩៨នាក់ និងក្រុមគ្រួសារដែលមានសមាជិកមរណ:ភាព ចំនួន១៨នាក់ មកពី២១ភូមិ៕