(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីភាព ចូលរួមក្នុងពិធីប្រកាសផ្ទេរតំណែង ប្រធានគណៈកម្មាធិការគណបក្ស ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, លោក ជា វ៉ាន់ដេត ជំនួសលោក ត្រាំ អ៉ីវតឹក។
ពិធីប្រកាសផ្ទេរតំណែងប្រធាន គណៈកម្មាធិការគណបក្ស ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នេះ បានប្រាព្ធធ្វើឡើងនៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ។
គូសបញ្ជាក់ថា លោក ជា វ៉ាន់ដេត ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំងជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីរដ្ឋសភា បានបោះឆ្នោតយល់ព្រម តាមសំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ចំណែកលោក ត្រាំ អ៉ីវតឹក អតីតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំងជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស៕