រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចែកម៉ាស់៦ម៉ឺន និងជែលលាងដៃ៥០០ដប ដល់ស្ថាប័នក្រោមចំណុះ ដើម្បីប្រើប្រាស់ក្នុងការបង្ការមេរោគកូវីដ១៩
08-04-2020 21:45
(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីថ្មីនៃក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំក្រសួង បានបែងចែកម៉ាស់ ចំនួន៦០,០០០បន្ទះ និងជែលលាងដៃចំនួន ៥០០ដប ជូនទៅដល់សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ អគ្គលេខាធិការដ្ឋាន ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម និងរាជបណ្ឌិត្យសភាវិជ្ជាជីវ:តុលាការ ដើម្បីប្រើប្រាស់ក្នុងការបង្ការការឆ្លងជំងឺកូវីដ១៩។
ការប្រគល់ទទួលសម្ភារៈខាងលើនេះ ត្រូវបានធ្វើឡើងនាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងយុត្តិធម៌៕