Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អនុសេនីយ៍ទោ អ៊ុយ រ័ត្នមុន្នី នាយរងប៉ុស្តិ៍នគរបាលនៅអាកាសយានដ្ឋានសៀមរាប ប្រកាសបរិច្ចាគប្រាក់បៀវត្ស ១២ម៉ឺនរៀល ៥ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ

08-04-2020 19:51

(ភ្នំពេញ)៖ លោកអនុសេនីយ៍ទោ អ៊ុយ រ័ត្នមុន្នី នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ១២០,០០០រៀល សម្រាប់រយៈពេល ៥ខែ គិតចាប់ពីខែឧសភាដល់ខែកញ្ញា ឆ្នាំ២០២០ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់បៀវត្សរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនារហូតដល់ខែកញ្ញា ឆ្នាំ២០២០៕