Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំ និងមន្រ្ដីនៃធនាគារជាតិនៃកម្ពុជា ជិត៤០រូប ចូលរួមរំលែកប្រាក់បៀវត្ស ៦ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

08-04-2020 19:26

(ភ្នំពេញ)៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងមន្រ្ដីបុគ្គលិកនៃធនាការជាតិនៃកម្ពុជាចំនួន៣៧រូប នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសចូលរួមរំលែកប្រាក់បៀវត្ស សម្រាប់រយៈពេល៦ខែ ចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនារហូតដល់ខែកញ្ញា ឆ្នាំ២០២០៕