(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក អ៊ុក សាកុល មេបញ្ជាការរងនៃកងរាជអាវុធហត្ថខេត្តតាកែវ និងលោកស្រី តែ សំណាង អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងមុខងារសាធារណៈ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ។
លោកវរសេនីយ៍ឯក អ៊ុក សាកុល បានប្រកាសបរិច្ចាគប្រាក់បៀវត្ស ៤០០,០០០រៀល សម្រាប់រយៈពេល ៦ខែ ចាប់ពីខែឧសភាដល់ខែតុលា ឆ្នាំ២០២០។ ចំណែកលោកស្រី តែ សំណាង អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងមុខងារសាធារណៈ បានប្រកាសបរិច្ចាគប្រាក់បៀវត្ស ១០០,០០០រៀល សម្រាប់រយៈពេល ៥ខែ ចាប់ពីខែឧសភាដល់ខែកញ្ញា ឆ្នាំ២០២០។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនារហូតដល់ខែកញ្ញា ឆ្នាំ២០២០៕