(ភ្នំពេញ)៖ សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលកំពុងតែផុសត្រដែតឡើងនៅចំកណ្តាលសង្កាត់ប្រវត្តិសាស្រ្ត វប្បធម៌ ពាណិជ្ជកម្ម មានលក្ខណៈពិសេសៗយ៉ាងច្រើន ដើម្បីត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ទូទាំងពិភពលោកនាពេលខាងមុខ។
នេះជាលក្ខណៈពិសេស៥យ៉ាង ដែលលោកអ្នកគួរដឹងពីសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ៖
*សណ្ឋាគារលំដាប់អន្តរជាតិ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ គឺជាសណ្ឋាគារដែលមានស្លាកយីហោ ហាយ៉ាត់ រីជិនស៊ី របស់ក្រុមហ៊ុន ហាយ៉ាត់ ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន ហាយ៉ាត់ បានអភិវឌ្ឍសណ្ឋាគារចំនួន៦៦៣ទីតាំង ក្នុង៥៦ប្រទេសជុំវិញពិភពលោក រួមទាំងកម្ពុជាផងដែរ។
*សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ ជាសណ្ឋាគារ ដែលអភិរក្សវីឡាបុរាណសម័យអាណានិគមបារាំង នៅចំកណ្តាលសណ្ឋាគាររបស់ខ្លួន ដែលជាការរួមចំណែកក្នុងការអភិរក្សស្ថាបត្យកម្មសម័យអាណានិគមបារាំង។
* ទីតាំងសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ ស្ថិតនៅទីតាំងល្អឥតខ្ចោះនៃតំបន់ប្រវត្តិសាស្ត្រ ដែលមើលឃើញទន្លេចតុមុខ ទិដ្ឋជុំវិញព្រះបរមរាជវាំង សាលាភូមិន្ទវិចិត្រសិល្បៈ សារមន្ទីរជាតិ តំបន់រដ្ឋបាល បណ្តុំអគារសម័យអាណានិគមបារាំង និងតំបន់ពាណិជ្ជកម្ម។
* សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ ជាសណ្ឋាគារលំដាប់ផ្កាយ៥ មាន២៤៨បន្ទប់ ភោជនីយដ្ឋានប្រណិត ស្ប៉ា អាងហែលទឹក នៅលើដំបូលអគារ ស្កាយបារ៍ និងបារ៍ក្រោមដី។ល។
* សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ ជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ជាកន្លែងរៀបអាពាហ៍ពិពាហ៍ សាលតាំងពិព័រណ៍ កន្លែងប្រជុំ សន្និសីទជាតិ និងអន្តរជាតិធំៗ។
ក្រៅពីលក្ខណៈពិសេសៗទាំងនេះ សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ ក៏នៅមានលក្ខណៈសម្បតិ្តពិសេសថែមទៀត នៅពេលដាក់ឱ្យដំណើរការជាផ្លូវការក្នុងត្រីមាសទី៣ ឆ្នាំ២០២០ខាងមុខនេះ៕