(កំពង់ឆ្នាំង)៖ មេបញ្ជាការតំបន់ប្រតិបត្តិការសិករងខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ធន ធឿន បានប្រកាសបរិច្ចាគប្រាក់បៀវត្ស ចំនួន ៥០ម៉ឺនរៀល ក្នុងមួយខែ សម្រាប់រយៈពេល ៧ខែ ចាប់ពីខែឧសភា ដល់ខែវិច្ឆិកា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់បៀវត្សរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនារហូតដល់ខែកញ្ញា ឆ្នាំ២០២០៕