(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបំភ្លឺ និងច្រានចោលការចោទទាំងឡាយថា អាជ្ញាធរខណ្ឌព្រែកព្នៅ បានវាយតប់, ចាប់ខ្លួនមនុស្សខុសច្បាប់ និងការចោទប្រកាន់ផ្សេងៗ ពាក់ព័ន្ធការរំលោភផ្ទៃបឹងសំរោង ស្ថិតនៅសង្កាត់សំរោង និងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

យោងតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ បានបញ្ជាក់ថា «... បឹងសំរោង ស្ថិតនៅសង្កាត់សំរោង និងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ត្រូវបានរំលោភបំពានកាន់កាប់ពិជនខិលខូចមួយចំនួន អាចឈានដល់ការបាត់បង់ផ្ទៃបឹងទាំងមូល។ ដើម្បីរក្សាបាននូវប្រព័ន្ធបង្ហូរទឹក និងផ្ទៃបឹង រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចចាក់ទំនប់ តាមព្រំបឹងដើម្បីស្ថាបនាជាសួន និងផ្លូវថ្មើរជើងជុំវិញបឹង»

បើតាមរដ្ឋបាលរាជធានីភ្នំពេញ, មុនឈានដល់ការអនុវត្តនេះ រដ្ឋបាលបានដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋ ដែលចិញ្ចឹមត្រីលើផ្ទៃបឹងសំរោងបានចំនួន ៣២២គ្រួសារ ស្មើនឹង ៤២៦ស៊ងចិញ្ចឹមត្រី ដែលចំណាយថវិកាអស់ប្រមាណ ៩៦១.២០០.០០០រៀល ដោយពួកគាត់បានចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ។

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ៖