(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី៧ ខែមករា​​ ឆ្នាំ២០១៦នេះ ​នៅសាលប្រជុំគណបក្សខេត្តប៉ៃលិន បានប្រារព្ធខួបលើកទី៣៧ នៃទិវាជ័យជំនះ៧មករា (៧ មករា ១៩៧៩- ៧ មករា ២០១៦)​ ក្រោមអធិបតីភាពលោក អ៉ី ឈាន​ ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តប៉ៃលិន និងជានាយករងខុទ្ទកាល័យ សម្តេចតេជោនាយរដ្ឋមន្ត្រី​, លោក​ ប៉ាន សូរសក្តិ​, លោក ឡី ចាន់ឆាយ,​ លោក កើត សុធា អភិបាលខេត្ត និងមន្ត្រីរាជការជុំវិញខេត្តជាច្រើនរូប និងសមាជិក សមាជិកា ប្រមាណ៨២៥នាក់​។

ក្នុងឱកាសនោះ លោក កើត សុធា អភិបាលខេត្ត បានអានសុន្ទរកថាសម្តេចតេជោ ហ៊ុន សែន ឲ្យដឹងថា ពេលនេះយើង​កំពុង​ឈានចូល​ឆ្នាំ២០១៦ ជាមួយនឹង​សេចក្តីសង្ឃឹម ​ចំពោះ​ជោគជ័យថ្មីៗទៀត លើ​គ្រប់​វិស័យ​សម្រាប់​មាតុភូមិ​យើង។ នៅក្នុង​បរិការណ៍​នេះ ការរួបរួម​នៃ​រាល់​កម្លាំង​នយោបាយ​ក្នុងសង្គម លើ​មូលដ្ឋាន​ប្រកាន់ខ្ជាប់​គោលការណ៍​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ គឺជា​កត្តា​ដ៏​មាន​សារៈសំខាន់ ដើម្បី​ធានា​នូវ​ស្ថិរភាព ការបន្ត​ដំណើរការ​អភិវឌ្ឍ​ប្រទេសជាតិ និង​ភាពសុខដុមរមនា​ក្នុងសង្គមយើង៕