(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យផែនការ បាននាំយកថវិកាសប្បុរសជនលើកទី១ ចំនួន ៥,៨២៥,០០០រៀល និង៧២០ដុល្លារ ជាទឹកចិត្តរបស់សមាជិក សមាជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យផែនការ និងមន្ត្រីរាជការ នៃក្រសួងផែនការ ជូនខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ពិធីប្រគល់ថវិកាបរិច្ចាគនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ ដោយលោក ស្រី ដា ប្រធានរដ្ឋបាល សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យផែនការ។ ពិធីនេះធ្វើឡើងនៅ ទីស្ដីការគណៈរដ្ឋមន្ដ្រី។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនារហូតដល់ខែកញ្ញា ឆ្នាំ២០២០៕