(ភ្នំពេញ)៖ សម្ព័ន្ធសហជីពចលនាកម្មករ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ បានអំពាវនាវឱ្យសមាជិកទាំងអស់ ត្រូវរក្សាស្ងៀមស្ងាត់ បន្តការងារធម្មតា និងចូលរួមអនុវត្តវិធានការរាជរដ្ឋាភិបាល ដើម្បីប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសរបស់សម្ព័ន្ធសហជីពចលនាកម្មករ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីជូនដំណឹងរបស់ សម្ព័ន្ធសហជីពចលនាកម្មករ បានបញ្ជាក់ថា៖ «ការសម្រេចរបស់រាជរដ្ឋាភិបាល ចំពោះការលើកថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំ និងតម្រូវឱ្យរោងចក្រ សហគ្រាស និងស្ថាប័នរដ្ឋទាំងអស់ ត្រូវបន្តសកម្មភាពការងារធម្មតានោះ គឺជាវិធានការបង្កា និងទប់ស្កាត់ការរីករាលដាល និងឆ្លងជំងឺកូវីដ១៩ ដែលបណ្តាប្រទេសលើពិភពលោកទាំងអស់ កំពុងប្រឈមមុខនឹងជំងឺដ៏កាចសាហាមួយនេះ»

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងសន្និសីទព័ត៌មានពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ បានប្រកាសផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ប៉ុន្តែត្រូវទទួលទេវតាឆ្នាំថ្មីនៅតាមផ្ទះរៀងៗខ្លូនដូចរាល់ឆ្នាំ ចំណែកស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនវិញក៏ត្រូវបន្តធ្វើការធម្មតា ហើយរដ្ឋនឹងសងរយៈពេល៥ថ្ងៃវិញ នៅពេលសមស្របតាមក្រោយ៕

ខាងក្រោមនេះសេចក្តីប្រកាសរបស់សម្ព័ន្ធសហជីពចលនាកម្មករ៖