(ភ្នំពេញ)៖ ព្រះចៅអធិការវត្តអង្គសិរី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ព្រះគ្រូសេរីពោធិញាណ នឿន កុសល ទីប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃ រាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានយកអំណោយចែកជូនកុមារកំព្រា ឈូករ័ត្ន ចំនួន៧០នាក់ ដែលកំពុងខ្វះខាត។
ការនិមន្តចុះចែកអំណោយខាងលើនេះ បានធ្វើឡើងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ ស្ថិតនៅភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
ដឹកនាំដោយព្រះគ្រូសិរីពោធិញាណ នឿន កុសល ទីប្រឹក្សាផ្ទាល់សមេ្តចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ព្រះធម្មធរអនុគណ ស្រុកកណ្តាលស្ទឹង ប្រធានមូលនិធិមនុស្សធម៍វត្តអង្គសិរី និងជាព្រះចៅអធិការវត្តអង្គសិរី ឃុំអន្លង់រមៀត ស្រុកកណ្តាល ស្ទឹងខេត្តកណ្តាលរួមដំណើរដោយលោក វិរៈ វ៉ធើ និងភរិយាព្រមទាំងបុត្រ លោក ហ៊ឹមពៅ ក្រុមការមូលនិធិមនុស្សធម៌ វត្តអង្គសិរីលោក ហម ធឿន ក្រុមការងារមូលនិធិ មនុស្សធម៌វត្តអង្គសិរី។
អំណោយដែលយកចែកជូន កុមារកំព្រា មានចំនួន៧០នាក់ ក្នុងមួយអ្នកៗទទួលបានមី៤កញ្ចប់ ទឹកក្រូច១កំប៉ុង ត្រីខ២ដប ថវិកាម្នាក់៥០០០រៀល និង មានថវិកា និងសម្ភារតម្កល់ក្នុងមណ្ឌលកុមារកំព្រារួមមាន៖ ស៊ីទែនទឹកចំណុះ១,០០០លីត្រ ,អង្ករ៥០គីឡូក្រាម, ទឹកសុទ្ធ១០០យួរ និងថវិកាមួយចំនួនទៀត សរុបថវិកាចំនួន៨១ម៉ឺនរៀល បន្ថែមផងដែរ។
ជាមួយគ្នានេះដែរ លោក វិរៈ វ៉ធើ ក៏បានប្រគេនអង្ករ១តោន ដល់ព្រះចៅអធិការវត្តអង្គសិរី ដើម្បីបន្តចែកជូនជនក្រក្រីបន្តទៀតផងដែរ៕