Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធាន និងអនុប្រធាននាយកដ្ឋានបណ្តុះបណ្តាលអប់រំអ្នកបោះឆ្នោត គ.ជ.ប ប្រកាសបរិច្ចាគប្រាក់បៀវត្ស ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

08-04-2020 13:25

(ត្បូងឃ្មុំ)៖ លោក ស៊ុ ប៊ុនហុង ប្រធាននាយកដ្ឋាន និងលោក ទូច សុជារ៉ា អនុប្រធាន នាយកដ្ឋានបណ្តុះបណ្តាលអប់រំអ្នកបោះឆ្នោត នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាគប្រាក់បៀវត្ស របស់ខ្លួន ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

លោក ស៊ុ ប៊ុនហុង ប្រធាននាយកដ្ឋាន បរិច្ចាគ៥០ម៉ឺនរៀល ក្នុង១ខែ រយៈពេល ៦ខែ ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ និងលោក ទូច សុជារ៉ា អនុប្រធាន នាយកដ្ឋាន បរិច្ចាគ២០មុឺនរៀល ក្នុង១ខែ រយៈពេល៥ខែ ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២០។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕