មេបញ្ជាការកងពលតូចអន្ដរាគមន៍លេខ៧ កងពលធំអន្ដរាគមន៍លេខ៣ ប្រកាសបរិច្ចាគប្រាក់បៀវត្ស៦០ម៉ឺនរៀល រយៈពេល៥ខែ ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
08-04-2020 13:14
(ព្រះវិហារ)៖ ឧត្ដមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្ដរាគមន៍លេខ៧ កងពលធំអន្ដរាគមន៍លេខ៣ ដែលមានទីតាំងឈរជើងការពារខ្សែក្រវ៉ាតព្រំដែន ភូមិសាស្ដ្រខេត្តព្រះវិហារ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាគប្រាក់បៀវត្ស របស់ខ្លួន ចំនួន៦០ម៉ឺនរៀល ក្នុង១ខែ រយៈពេល៥ខែ ចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕