(ប៉េកាំង)៖ ក្រុមប្រឹក្សារដ្ឋ និងគណៈរដ្ឋមន្ត្រីរបស់ចិន បានប្រកាសតែងតាំង មន្ត្រីជាន់ខ្ពស់មួយចំនួន នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦នេះ។

លោក Wang Jiangping ត្រូវបានតែងតាំង ជាអនុប្រធានរដ្ឋបាលរបស់រដ្ឋ នៃវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម ខណៈ លោក Guo Jun និងលោក Wang Xiaoping ត្រូវបានតែងតាំងជា អនុប្រធានការិយាល័យកិច្ចការបរទេស​​ នៃក្រុមប្រឹក្សារដ្ឋចិន ស្របពេលដែលលោក He Yafei ត្រូវបានដកចេញពីតំណែងមួយនេះ។ ក្រុមប្រឹក្សារដ្ឋចិន ក៏បានតែងតាំងលោក Guan Qiang និងលោក Liu Shuguang ជាអនុប្រធានរដ្ឋបាលរដ្ឋ នៃសម្បត្តិបេតិកភណ្ឌវប្បធម៌ ដោយបានដកលោក Tong Mingkang ចេញពីតំណែងនេះ៕