Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អធិការនគរបាលខណ្ឌមានជ័យ ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៥០ម៉ឺនរៀល ក្នុងមួយខែ រយៈពេល ៦ខែ ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

08-04-2020 11:56

(ភ្នំពេញ)៖ វរសេនីយ៍ទោ ម៉េង វិមានតារា អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន៥០ម៉ឺនរៀល ក្នុង១ខែ រយៈពេល ៦ខែ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕