(ភ្នំពេញ)៖ មន្ត្រីយោធា១០រូប នៃលេខាធិការដ្ឋាននាយកដ្ឋានផ្គត់ផ្គង់ ក្រសួងការពារជាតិ បានស្ម័គ្រចិត្តរំលែកប្រាក់បៀវត្សផ្ទាល់ខ្លួនមួយចំនួន ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ រយៈពេល៥ខែ ចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២០។
ការបរិច្ចាគនេះ គឺស្មារតីចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការប្រយុទ្ធជំងឺកូវីដ១៩ ដែលកំពុងកើតមានឡើងនៅកម្ពុជា៕