(ភ្នំពេញ)៖ ហាង Little Sheep Hot Pot បានបង្កើតកម្មវិធីពិសេស នៃសេវាកម្មដឹកជញ្ជូន ប្រកបដោយសុវត្ថិភាពបំផុត អនាម័យបំផុត និងរក្សាបាននូវគុណភាព ស៊ុបដ៏ឈ្ងុយឆ្ងាញ់ សម្រាប់អតិថិជន។
ទន្ទឹមនឹងនេះ ហាងស៊ុប Little Sheep Hot Pot ក៏មានឈុតពិសេស សម្រាប់ហូបជាលក្ខណៈគ្រួសារនៅផ្ទះបានថែមទៀត ដោយតម្លៃសមរម្យ។
លោក អ៊ួន ស៊ីនាត អ្នកគ្រប់គ្រងហាង little Sheep Hot Pot បាននិយាយប្រាប់ថា «យើងផ្ដោតសំខាន់លើអនាម័យ ហើយការវេចខ្ចប់ គឺលំដាប់ស្ដង់ដា ដែលអតិថិជន អាចរីករាយក្នុងការទទួលទាន hot pot ក្ដៅៗ នៅផ្ទះ ដោយមិនបារម្ភពីជំងឺកូវីដ១៩ នោះទេ»។
លោក ស៊ីនាត បានបន្ថែមថា ហាងបានសហការជាមួយក្រុមហ៊ុនដឹកជញ្ជូនជាច្រើន ដូចជា៖ MUUVE, NHAM24, E GETS និង BLOC។
ក្រៅពីការផ្ដល់ជូននូវសេវាកម្មសុវត្ថិភាព លោក ស៊ីនាត បានលើកឡើងទៀតថា «យើងមានដឹកជូនដល់ផ្ទះ សម្រាប់ឈុត hot pot ច្រើនជម្រើស សម្រាប់អតិថិជនកម្មង់ ដូចជាឈុតសម្រាប់មនុស្ស២នាក់ ៤នាក់ និង ៦នាក់»។
គួររំលឹកថា ស៊ុប little Sheep Hot Pot មានប្រភពពីតំបន់ភាគកណ្ដាលនៃប្រទេសម៉ុងហ្គោលី ដែលជាស៊ុបមានរសជាតិឈ្ងុយឆ្ងាញ់ រួមជាមួយនឹងទឹកជ្រលក់ ឆ្ងាញ់ជាប់មាត់ បាននឹងកំពុងរីកសុះសាយ ទូទាំងពិភពលោក ក្នុងនោះ ក៏បានចូលមកដល់ប្រទេសកម្ពុជាផងដែរ។
អ្វីដែលលក្ខណៈពិសេសរបស់ ស៊ុបនេះ គឺមានការរួមបញ្ចូលនូវរសជាតិ ៤ប្រភេទ បង្កើតបានជាសារធាតុបំប៉ន ៧ប្រភេទ សម្រាប់សុខភាព នៅក្នុងរសជាតិសម្បូរបែប នៅក្នុងស៊ុបចៀមមួយឆ្នាំងដ៏ឆ្ងាញ់ ដែលផ្សារភ្ជាប់ជាមួយសាច់ចៀម នៅលើវាលស្មៅរបស់ ប្រទេសម៉ុងហ្គោលី ដោយហេតុនេះ ទើបធ្វើឲ្យស៊ុបចៀមមួយឆ្នាំងនេះ កាន់តែមានឈ្មោះល្បីល្បាញខ្លាំងឡើង។
ស្ដាប់រឿងរ៉ាវត្រួសៗ នៃស៊ុប Little Sheep Hot Pot ហើយធ្វើឲ្យមានជំនក់ចិត្ត និងឃ្លានហើយមែនទេ ឥឡូវនេះស៊ុបម៉ុងហ្គោលី ក៏បានលក់នៅក្នុងប្រទេសកម្ពុជាដែរ ដែលមាន ៣សាខា គឺសាខាសម្ដេចប៉ាន, សាខាបឹងស្នោរ និងសាខានៅផ្សារទំនើបអ៊ីអនសែនសុខ ដែលបើកដំណើរការពីម៉ោង១១ព្រឹក រហូតដល់ម៉ោង ១០យប់។
ប៉ុន្ដែប្រិយមិត្ត ក៏អាចកម្មង់យកមកផ្ទះ ហូបបានជាលក្ខណៈគ្រួសារ ក៏បានដែរ តាមរយៈលេខ ០៩៥ ៦៦៦ ៣១៣ ឬ ដៃគូសហការដឹកជញ្ជូនដូចជា MUUVE, NHAM24, E GETS និង BLOC៕