(ភ្នំពេញ)៖ លោក ឈុន ឡាយ វេជ្ជបណ្ឌិតឯកទេសជំងឺបេះដូង និងសរសៃឈាមបម្រើការងារនៅមជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត និងជាទីប្រឹក្សានៃក្រុមប្រឹក្សាស្តារអភិវឌ្ឍ វិស័យកសិកម្ម និងជនបទ នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ៥០០,០០០រៀល ក្នុងមួយខែ សម្រាប់រយៈពេល៦ខែ គិតចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។
សូមជម្រាបថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្ស របស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕