Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បើកបរកុំល្មើសល្បឿនកំណត់! ស្លាប់៥នាក់ និងរបួស៣៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៧ ខែមេសាម្សិលមិញ

08-04-2020 06:55

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់, របួសស្រាល១៦នាក់ និងរបួសធ្ងន់១៣នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, ប្រជែង, មិនប្រកាន់ស្ដាំ, ងងុយដេក និងបត់មិនប្រយ័ត្ន៕