(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា មេបក្សនយោបាយទាំងអស់នៅកម្ពុជា អាចបន្តរក្សា សញ្ជាតិច្រើនបាន ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតឲ្យបានកាន់តែច្រើន។ តែកម្ពុជា មិនអាចខ្លាចជាចំណាប់ខ្មាំងរបស់ទណ្ឌិត ម្នាក់ ឬពីរនាក់បាននោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញ ប្រារព្ធមិទ្ទិញអបអរសាទរអនុស្សាវរីយ៍ខួប ៣៧ឆ្នាំ ថ្ងៃជ័យជម្នះ ៧ មករា នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦នេះ។
នៅក្នុងឱកាសចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង សេដ្ឋកិច្ច កាលពីចុងឆ្នាំ២០១៥កន្លងទៅនេះ សម្តេចតេជោ បានបង្ហើបចង់ឲ្យកំណត់ច្បាប់ស្តីពីគណបក្សនយោបាយ ដោយកំណត់ឲ្យមេបក្សនយោបាយមានសញ្ជាតិតែមួយប៉ុណ្ណោះ។ តែនៅព្រឹកថ្ងៃទី០៧ ខែមករានេះ សម្តេចតេជោ បានបញ្ជាក់ជាថ្មីថា បន្ទាប់ពីការពិចរណា និងការសម្រេចចិត្តពីថ្នាក់ដឹកនាំរបស់គណបក្សប្រជា ជនកម្ពុជា នោះ គណបក្សបានសម្រេចបើកឱកាសឲ្យមេគណបក្សនយោបាយទាំងអស់ អាចមានសញ្ជាតិចាប់ពីពីរឡើងទៅ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «គណបក្សនយោបាយទាំងអស់ ចង់មានសញ្ជាតិ ១ ឬ ១០សញ្ជាតិ សូមចូលមកធ្វើនយោបាយ ជាមួយគ្នា»។
បើតាមសម្តេចតេជោ ហ៊ុន សែន ការសម្រេចឲ្យមេបក្សនយោបាយមានសញ្ជាតិច្រើននេះ គឺចង់ផ្តល់ឱកាសឲ្យប្រជាពលរដ្ឋនៅក្រៅប្រ ទេស ដែលមានសញ្ជាតិច្រើន មានឱកាសចូលរួមធ្វើនយោបាយរួមគ្នាឲ្យបានកាន់តែច្រើនថែមទៀត។ សម្តេចតេជោ ក៏បានប្រកាសស្វាគមន៍គណបក្ស នយោបាយទាំងអស់ចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ និងបោះឆ្នោតជាតិឆ្នាំ២០១៨៕
សម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យមេបក្សនយោបាយទាំងអស់ អាចមានសញ្ជាតិ...សម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យមេបក្សនយោបាយទាំងអស់ អាចមានសញ្ជាតិច្រើន(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា មេបក្សនយោបាយទាំងអស់នៅកម្ពុជា អាចបន្តរក្សា សញ្ជាតិច្រើនបាន ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតឲ្យបានកាន់តែច្រើន។ តែកម្ពុជា មិនអាចខ្លាចជាចំណាប់ខ្មាំងរបស់ទណ្ឌិត ម្នាក់ ឬពីរនាក់បាននោះឡើយ។
Posted by Fresh News on Wednesday, January 6, 2016