ISIS គំរាមវាយប្រហារពន្ធនាគារអារ៉ាប៊ីសាអូឌីត បន្ទាប់ពីការប្រហារជីវិតអ្នកទោស ៤៧នាក់
07-01-2016 08:28
(សីរ៉ី)៖ ក្រុមឧទ្ទាមរដ្ឋឥស្លាម បានគំរាមថា នឹងបំផ្លាញពន្ធនាគារ ប្រទេសអារ៉ាប៊ីសាអូឌីត ដែលឃុំឃាំងពួកជីហាត បន្ទាប់ពីប្រទេសនេះ ប្រកាសប្រហារជីវិតអ្នកទោស ៤៧នាក់ ក្នុងនោះរួមមាន ៤៣នាក់ ត្រូវបានគេចោទប្រកាន់ថា ជាពួកឧទ្ទាមអាល់កៃដា នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅយប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦នេះ។
សូមជម្រាបថា ប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសប្រហារជីវិតអ្នកទោស ៤៧នាក់ ដោយចោទប្រកាន់ថា មានពាក់ព័ន្ធនឹងអំពើភេរវកម្ម ដែលបញ្ហានេះ បានបង្កឲ្យមនុស្សជាច្រើន មានការខឹងសម្បារជាខ្លាំង រហូតបង្កជាការធ្វើបាតុកម្ម ក្នុងប្រទេសមួយចំនួន និងការថ្កោលទោស ពីសំណាក់អន្តរជាតិ៕